បណ្តាញសង្គម

ថៃ​ យក​ឈ្នះ​ សិង្ហបុរី​ ៣-១ ក្នុង​ប្រកួត​ AFF U23 នៅ​ក្នុង​ថ្ងៃ​នេះ​

ក្រុមជម្រើសជាតិថៃ បានយកឈ្នះ ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៣-១ ក្នុងប្រកួត បាល់ទាត់យុវជនអាស៊ាន២០២២ (AFF U23 Championship 2022) ពូល C នៅក្នុងយប់នេះ។

នៅក្នុងការប្រកួតនេះ ក្រុមជម្រើសជាតិថៃបានដាក់សម្ពាធ លើក្រុមជម្រើសជាតិសិង្ហបុរីច្រើនជាង។ តែយ៉ាងណា សិង្ហបុរីបានវាយបក និងរកបានគ្រាប់បាល់មុន នៅនាទីទី១៦ ដោយខ្សែប្រយុទ្ធ Ilhan Fandi ។

លុះនៅនាទីទី៤៥ ថៃក៏បានតាមទាន់មួយគ្រាប់វិញរកបានដោយ ខ្សែប្រយុទ្ធ Teerasak Poeiphimai នៅនាទីទី៥៧ ក៏បានគ្រាប់បាល់ទី២ ដោយខ្សែប្រយុទ្ធ Niphitphon Wongpanya និងគ្រាប់បាល់ទី៣ នៅនាទីទី៦៣ ដោយខ្សែប្រយុទ្ធ Teerasak Poeiphimai ។

នៅក្នុងការប្រកួត AFF U23 នេះ បកកម្ពុជាមកយើងវិញនឹងបន្តប្រកួតទៀត នៅថ្ងៃស្អែកនេះ ជានឹងក្រុមជម្រើសជាតិហ្វីលីពីននៅឯពហុកីឡាដ្ឋាន វិមានពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង ៧យប់៕