បណ្តាញសង្គម

ប្រពន្ធ​ ឡៅ​ ចិត្រា៖​ បារម្ភ​ប៉ុន្តែ​ជឿ​ទុកចិត្ត​លើ​គាត់​ ១០០% ពេល​ប្រកួត​ម្ដងៗ​

ភរិយារបស់កីឡាករ ឡៅ ចិត្រា ប្រាប់ពីអារម្មណ៍របស់ខ្លួនពេលប្ដីឡើងប្រកួតគឺមានការបារម្ភតិចៗ ប៉ុន្តែជឿទុកចិត្តលើសមត្ថភាពរបស់ប្ដី ១០០% ។

អ្នកនាង វេត វណ្ណនន់ បានឲ្យដឹងថា ចំពោះការប្រកួតថ្នាក់ជាតិនេះគឺមិនបានទៅទស្សនា ឬលើកទឹកចិត្តផ្ទាល់នោះទេ ដោយស្ថានភាពកូវីដមិនសមស្របប្ដីក៏មិនអនុញ្ញាត យ៉ាងណាក៏បានជូនពរ និងទស្សនាពីចម្ងាយផងដែរ។

ភរិយារបស់ ចិត្រា រូបនេះបន្ថែមទៀតថា បើនិយាយពីអារម្មណ៍កន្លងទៅពេលប្ដីឡើងប្រកួតម្ដងៗគឺបារម្ភតិចៗដែរជាពិសេសនៅពេលដែលសុខភាពមិនសូវអំណោយផល។

ប៉ុន្តែជឿទុកចិត្ត ១០០% ផងដែរលើសមត្ថភាពប្ដីនៅពេលប្រកួតអាចនិយាយបានថាមកពីឃើញហ្វឹកហាត់ និងធ្វើបានល្អរហូតមក។រំលឹកដែរថា ឡៅ ចិត្រា ជាកីឡាករជើងខ្លាំងមួយរូបរបស់កម្ពុជា បច្ចុប្បន្នជាជម្រើសជាតិគុនខ្មែរផងដែរ។

នៅពេលនេះរូបគេកំពុងប្រកួតជើងឯកថ្នាក់ជាតិ ២០២១ នៅស្តាតចាស់ដើម្បីឆ្ពោះទៅដណ្ដើមមេដាយ។ ម្សិលមិញរូបគេឈ្នះពិន្ទុ១ប្រកួតហើយនឹងត្រូវប្រកួតបន្តនៅថ្ងៃនេះទៀត៕