បណ្តាញសង្គម

Man City ​បើក​ឱកាស​ឱ្យ Liverpool ​ក្រោយ​លេង​បាន​ត្រឹម​ស្មើ Crystal Palace ​

ក្រុមមេឃខៀវ Manchester City លេងបានត្រឹមស្មើក្រុម Crystal Palace ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ ដែលធ្វើឱ្យក្រុម Liverpool មានឱកាសប្រជែងពានកាន់តែខ្លាំងហើយ។

សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញ ក្រុមកំពូលតារាង Man City មិនអាចមានឱកាសរកគ្រាប់បាល់បានសោះ ដោយបានត្រឹមស្មើក្រុម Crystal លទ្ធផលស្មើគ្នា ០-០ ទេ។

ដោយលទ្ធផលនេះទៀតសោត នឹងធ្វើឱ្យក្រុមរបស់លោក Pep ប្រឈមនឹងការបាត់បង់ពានច្រើនដែរ ព្រោះ Liverpool នៅលេខ២នោះ មានគម្លាតត្រឹម៤ពិន្ទុ ហើយសល់១ប្រកួតក្នុងដៃទៀត។ ប្រសិនបើឈ្នះនោះ Liverpool នៅចាញ់ក្រុម Man City តែ១ពិន្ទុទេ។

មួយវិញទៀតប្រកួតនៅសល់ខាងមុខ ក្រុមទាំងពីរនឹងប៉ះគ្នាថែមទៀត។ ដូច្នេះបើ Liverpool អាចធ្វើបានល្អ យកឈ្នះបានទៀត នោះក្រុមរបស់លោក Jurgen Klopp នឹងឈ្នះពានរង្វាន់នារដូវកាលនេះជាក់ជាមិនខាន៕