បណ្តាញសង្គម

ល្ហិចល្ហៀង​ថា​ ឪពុក​ Messi ទាក់ទង​ Barca ពិភាក្សា​រឿង Messi ​ត្រលប់​ទៅ​កាន់​ Camp Nou វិញ​

លោក Jorge Messi បានទាក់ទងទៅកាន់ក្លឹប Barcelona ដើម្បីពិភាក្សារឿងនាំយក ខ្សែប្រយុទ្ធ Lionel Messi ផ្លាស់ពីក្លឹប Paris Saint Germain ត្រលប់ទៅលេងនៅក្លឹបអេស្ប៉ាញនេះវិញ នៅពេលអនាគត អាចជារដូវកាលខាងមុខ។

នេះបើយោងតាមប្រភពជាច្រើនចុះផ្សាយនៅសារព័ត៌មាន Fotmob ។បើតាមប្រភពខាងលើ Messi ហាក់បីដូចជាមិនសប្បាយចិត្តនៅលេងនៅបារាំងនោះ ក្រោយចាកចេញពីក្លឹប Barcelona មកកាន់ PSG ទាំងបង្ខំចិត្តព្រោះតែខាងក្លឹបអត់មានលទ្ធភាពអាចបន្តកុងត្រាថ្មីបាន អញ្ចឹងហើយខ្សែប្រយុទ្ធនេះបានធ្លាក់ទម្រង់លេង មិនសូវជាខ្វាយខ្វល់នៅពេលមក PSG នេះ ហើយក៏ត្រូវបានអ្នកគាំទ្ររិះគន់ផងដែរ ជាពិសេសគឺនៅប្រកួត UCL ចាញ់ Real Madrid ៣-១ ថ្មីៗនេះ។

ទាំង Messi ផ្ទាល់ក៏ដូចជាក្រុមគ្រួសារសុទ្ធតែហាក់បីដូចជាមិនសប្បាយចិត្តនឹងនៅប្រទេសបារាំងនេះ អញ្ចឹងគេក៏សម្រេចចិត្តចង់ត្រលប់ទៅកាន់ Barca ។ បើតាមប្រភពដដែលនេះអញ្ចឹងបានលោក Jorge ឪពុករបស់ Messi បានទាក់ទងពិភាក្សានឹង Barca រឿង Messi ត្រលប់ទៅវិញ តែយ៉ាងណា Barca មិនទាន់ឆ្លើយតបយ៉ាងណានោះទេ។ នៅរដូវកាលនេះ Messi ចូលលេងឲ្យ PSG បាន ២៦ប្រកួត និងរកគ្រាប់បាល់បាន ៧គ្រាប់៕