បណ្តាញសង្គម

Barcelona ឡើង​មក​កាន់​លេខ​៣​ក្នុង​តារាង​ពិន្ទុ La Liga បាត់

ខ្សែប្រយុទ្ធ Ferran Torres រកបាន២គ្រាប់ម្នាក់ឯងជួយ Barcelona បន្តកំណត់ត្រាល្អក្នុងលីគយកឈ្នះ Osasuna ៤-០ និងឡើងមកកាន់លេខ៣ក្នុងតារាងពិន្ទុ La Liga។

Torres អតីតកីឡាកររបស់ Manchester City រកបានគ្រាប់នាំមុខតាំងតែនាទីទី១៤ដោយបាល់ប៉េណាល់ទី មុនពេលរកបានគ្រាប់ទីពីរនៅនាទី២១។ Aubameyang ជាអ្នកបន្ថែមគ្រាប់ទី៣ និងជាគ្រាប់ទី៥របស់គេនៅ La Liga ចាប់តាំងផ្ទេរពីក្លឹប Arsenal។

គ្រាប់ទី៤របស់ Barca ធ្វើបានដោយខ្សែបម្រើវ័យក្មេង Riqui Puig។ នេះគឺជាការឈ្នះ៤ប្រកួតជាប់គ្នាសម្រាប់ក្រុមលោក Xavi នៅក្នុង La Liga។ ហើយបច្ចុប្បន្នពួកគេបានឡើងមកកាន់លេខ៣មាន៥១ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ១២ពិន្ទុ៕