បណ្តាញសង្គម

ពេជ្រ ​ប៊ុនសិទ្ធ៖​ សមត្ថភាព​ ទួន​ ប៉េ​ ជា​កីឡាករ​ស្វិត​ និង​ដើរ​បុក​វ៉ៃ​

ជើងខ្លាំងកំពុងឡើងកូដ ពេជ្រ ប៊ុនសិទ្ធ មើលឃើញថា ទួន ប៉េ ជាកីឡាករជើងចាស់របស់ថៃ ដែលស្វិត រឹង មិនងាយស្រុត និងជាអ្នកប្រដាល់ចូលចិត្តដើរបុកវ៉ៃផងដែរ។

លើកឡើងក្នុងកិច្ចសម្ភាសមួយ ប៊ុនសិទ្ធ ថាខ្លួនក៏បានមើលពីការប្រកួតកីឡាករថៃ ទួន ប៉េ ប្រហែល ៤-៥ប្រកួតរួចមកហើយ។ អ្នកប្រដាល់ថៃរូបនេះជាកីឡាករជើងចាស់ ធន់រឹងមាំ និងចូលចិត្តវ៉ៃបុក។

កូនសិស្សលោក ពេជ្រ សុផាន់ ថាខ្លួនអាចកំដរជើងចាស់ខាងលើនេះបាន បើទោះជាដៃគូមានសមត្ថភាពល្អ និងគ្រោះថ្នាក់បែបណាក៏រូបគេមិនខ្លាចញញើតអ្វីដែរ ពោលឡើងទៅដឹងតែវ៉ៃ និងប្រឹងឲ្យអស់ពីសមត្ថភាព។

បញ្ជាក់ដែរថា ទួន ប៉េ គឺធ្លាប់មកប្រកួតជាច្រើនដងរួចមកហើយនៅកម្ពុជា ដោយធ្លាប់ប៉ះ ឈិត សេរីវណ្ណថង ឡុង ជិន ឃឹម បូរ៉ា សូត្រ ប៊ុនធី ជាដើម។ រូបគេក៏ធ្លាប់មានប្រវត្តិប៉ះ Rodtang កីឡាករជួរមុខរបស់ថៃពីមុនដែរ។ ថ្ងៃសុក្រ ទី១ ខែមេសា ២០២២ នេះ ប៊ុនសិទ្ធ នឹងត្រូវប៉ះជាមួយ ទួន ប៉េ លើសង្វៀនបាយ័ន វេលាម៉ោង៧យប់តទៅ៕