បណ្តាញសង្គម

ការ​សម្ដែង​ទទួល​ទង់​ស៊ីហ្គេម​ កម្ពុជា​អាច​នឹងប្រើប្រាស់​មនុស្ស​ខ្ទង់​៦០​នាក់​

អគ្គលេខាធិការ CAMSOC ក្នុងការសម្ដែងជាទិដ្ឋភាពនានានៃពិធីទទួលទង់ស៊ីហ្គេម ថ្ងៃទី២៣ ខែឧសភា ឯប្រទេសវៀតណាមនេះកម្ពុជាប្រើប្រាស់មនុស្សខ្ទង់៦០នាក់ និងហ្វឹកហាត់ត្រៀមរយៈពេល១ខែមុន។

ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើងថា CAMSOC បានពិនិត្យផ្ទាល់រួចហើយកន្លែងសម្រាប់ការសម្ដែងរបស់ក្រុមសិល្បៈកម្ពុជាដែលត្រូវបង្ហាញនៅប្រទេសវៀតណាម នៅពេលទទួលទង់ស៊ីហ្គេមបន្ត។

កន្លែងដែលសម្ដែងនេះគេធ្វើនៅក្នុងសាលដែលអំណោយផលល្អដល់ការសម្ដែងរបស់កម្ពុជា។ ចំពោះការសម្ដែងនេះដែរគឺមានរយៈពេល ១២នាទី។ ក្នុងនោះដែរមន្ត្រីបច្ចេកទេសបានត្រួតពិនិត្យ និងឆ្លងពីថ្នាក់ដឹកនាំជាញឹកញាប់រួចហើយពាក់ព័ន្ធទៅការធ្វើវីដេអូឲ្យល្អស៊ីជាមួយការសម្ដែង។

១២នាទីធ្វើយ៉ាងណាឲ្យល្អជាការទាក់ទាញចិត្តពីបណ្ដាប្រទេសអាស៊ានឲ្យចង់មកចូលរួម។ ការសម្ដែងនេះគឺត្រូវហាត់សមឲ្យបានមុន១ខែនៃពិធី ហើយអាចនឹងប្រើប្រាស់មនុស្ស ៦០នាក់ដែល ៤០នាក់ជាតួសម្ដែងប្រហែល២០នាក់ទៀតជាអ្នកទៅអមខាងផ្នែកឧបករណ៍បច្ចេកទេសជាដើម។

រំលឹកដែរថា ពិធីទទួលទង់ស៊ីហ្គេម ពីប្រទេសវៀតណាម នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមក្នុងពិធីទទួលនេះផងដែរ៕