បណ្តាញសង្គម

ញាក់សាច់​ទ្រើត​ៗ! ​អ្នក​គាំទ្រ​ជាង​៩​ម៉ឺន​នាក់ ​ចូល​ទស្សនា​ក្រុម​នារី Barca ​លត់ Real ​៥-២

ជំនួបនៅ Women Champions League រវាងក្រុម FC Barcelona នារី និងក្រុម Real Madrid នារី ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមានអ្នកគាំទ្រច្រើនណាស់ចូលទស្សនាដល់ទៅជាង៩ម៉ឺននាក់ឯណោះ។

ជំនួបនេះដែរ ក្រុមនារី Barcelona បានយកឈ្នះលើក្រុមនារី Real Madrid ៥-២ ហើយបើគិតជើងទី១ទៀត គឺក្រុមអ្នកមានបុណ្យយកឈ្នះក្នុងលទ្ធផល ៨-៣ ឯណោះ។

អ្វីដែលគេកាន់តែកត់សម្គាល់ថែមទៀតនោះ គឺការប្រកួតនេះដែរមានអ្នកគាំទ្របំបែកកំណត់ត្រាតែម្ដងទៅជាង៩ម៉ឺននាក់ឯណោះចូលទស្សនានៅកីឡដ្ឋាន Camp Nou ។ ដោយទិដ្ឋភាពនេះខកខានឃើញជាច្រើនឆ្នាំមកហើយ។រំលឹកថាក្រុម Barcelona នេះ ជាក្រុមនារីដែលខ្លាំងណាស់នាពេលបច្ចុប្បន្ន។

ស្របពេលក្រុម Real Madrid វិញ ហាក់នៅកម្រិតក្រោមឆ្ងាយបន្ដិច ព្រោះពួកគេទើបតែបង្កើតក្រុមនារីនេះឡើងប៉ុណ្ណោះ។ ដោយឡែកកំណត់ត្រាអ្នកគាំទ្រវិញ ប្រកួតនេះគឺជាប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតហើយ បើគិតបាល់នារី៕