បណ្តាញសង្គម

ចាំ Van Nistelrooy ទេ? ពេល​នេះ​បាន​ក្លាយ​ជា​អ្នក​ចាត់​របស់​ក្លឹប PSV ​ហើយ

អតីតកីឡាករ Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ថ្មីរបស់ក្លឹប PSV Eindhoven នៅរដូវកាលក្រោយដែលជាការដឹកនាំក្នុងឈុតធំដំបូងក្នុងអាជីពរបស់លោក។

Van Nistelrooy វ័យ៤៥ឆ្នាំនឹងជំនួសកន្លែងរបស់លោក Roger Schmidt ដែលនឹងចាកចេញពី PSV នៅបញ្ចប់រដូវកាលនេះពេលកុងត្រារបស់លោកបានអស់។ Nistelrooy បានបញ្ជាក់ថា នេះគឺជាក្ដីស្រមៃរបស់ខ្លួនក្នុងការក្លាយជាគ្រូរបស់ PSV។

Nistelrooy រកបាន៦២គ្រាប់ សម្រាប់ការលេង៦៧ប្រកួតឲ្យ PSV រវាងឆ្នាំ១៩៩៨ដល់២០០១ មុនពេលជោគជ័យ៥ឆ្នាំជាមួយ United។ លោកធ្លាប់ជួយ PSV ឈ្នះពានលីគកំពូលហុល្លង់២សម័យ១៩៩៩-២០០ និង២០០០-០១។

Nistelrooy បានចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១២ ប៉ុន្តែបានចំណាយពេល២ឆ្នាំធ្វើជាជំនួយការក្រុមជម្រើសជាតិហុល្លង់ និងធ្លាប់ដឹកនាំក្រុមយុវជនរបស់ PSV៕