បណ្តាញសង្គម

វណ្ណថង​ និង​ វ៉ាន់​ វឿន​ ៖ កម្មវិធី​នៅ​សៀមរាប​គឺ​វ៉ៃ​លក្ខណៈ​សេរី​គុន​ខ្មែរ​នោះ​ទេ​

ឈិត សេរីវណ្ណថង បានបញ្ជាក់ថាកម្មវិធីប្រកួតដ៏ធំនៅខេត្តសៀមរាប គឺរូបគេ និង វ៉ាន់ វឿន វ៉ៃលក្ខណៈសេរីគុនខ្មែរនោះទេ មិនមែនបែប Kick Boxing នោះឡើយ។

លើកឡើងក្នុងកិច្ចសម្ភាសមួយ វណ្ណថង ថាក្នុងតារាងកម្មវិធីនោះគឺគេដាក់ Kick Boxing ទាំងអស់ ប៉ុន្តែចំពោះរូបគេ និងវ៉ាន់ វឿន គឺវ៉ៃបែបសេរីនោះទេ។ ការប្រកួតបែបសេរីនេះដែរគឺល្អ និងងាយស្រួលបន្តិចផងដែរសម្រាប់ វណ្ណថង និងអាចមានប្រើបានគ្រប់ក្បាច់តែម្ដង។

កីឡាករមកពីខេត្តបាត់ដំបងខាងលើនេះ ថាពិតជាសប្បាយចិត្តនៅពេលដែលថ្នាក់ដឹកនាំទុកចិត្ត និងជ្រើសរើសឲ្យឡើងប្រកួតកម្មវិធីនៅស្ដេចប្រដាល់អង្គរ។ ជាមោទកភាពដែលខ្លួនបានផ្សព្វផ្សាយពីក្បាច់គុនខ្មែរទៅឆាកអន្តរជាតិ។

រំលឹកដែរថា កម្មវិធីស្ដេចប្រដាល់អង្គរ ដែលមាន១០គូសុទ្ធតែជើងខ្លាំងលំដាប់ប្រទេសកម្ពុជានឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ២០២២ នៅមុខអង្គរ៕