បណ្តាញសង្គម

Pochettino នឹង​អាច​បន្ត​នៅ​ដឹកនាំ​ PSG បន្ត​ទៀត​នៅ​រដូវកាល​ក្រោយនេះ​

លោក Mauricio Pochettino អាចនឹងបន្តជាតំណែងគ្រូបង្គោលក្លឹប Paris Saint Germain បន្តទៀតនៅរដូវកាលក្រោយនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។អនាគតរបស់លោក Pochettino បន្តនៅ PSG ត្រូវបានគេដឹងថាមានការរង្គោះរង្គើខ្លាំង ក្រោយលោកបានដឹកនាំ PSG ធ្លាក់ចេញពីការប្រកួត UEFA Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងរដូវកាលនេះ។

បើតាមប្រភពខាងលើ យ៉ាងណានៅខណៈនេះលោកនឹងអាចបន្តដឹកនាំដោយសារតែមានការជួយជ្រែងពី ខ្សែប្រយុទ្ធ Kylian Mbappe ដែលទើបតែចុះកុងត្រាថ្មីបន្តជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ដែលចង់បានលោក Pochettino នៅបន្តដឹកនាំក្រុមនេះដដែល។

លោក Pochettino ឈ្នះពានធំតែមួយប៉ុណ្ណោះឲ្យ PSG ក្នុងរដូវកាលនេះគឺពាន Ligue 1 ដោយលោកធ្លាប់និយាយកន្លងមកហើយថានៅតែបន្តដឹកនាំក្រុមនេះទៀត ឲ្យតែក្លឹបផ្ដល់ឱកាស៕