បណ្តាញសង្គម

ម្ចាស់​ពាន​៧​សម័យ Messi ក៏​គិត​ថា ឆ្នាំ​នេះ Benzema សម​បាន​ Ballon d’Or ដែរ

 

ខ្សែបម្រើប្រយុទ្ធ Lionel Messi បានលើកឡើងថា គ្មានការសង្ស័យអ្វីទេក្នុងចិត្តរបស់គេ Karim Bezema គួរតែឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ។

ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Benzema វ័យ៣៤ឆ្នាំគឺជាបេក្ខភាពខ្ពស់ដែលគេគិតថានឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ បន្ទាប់ពីរកបាន៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតគិតគ្រប់កម្មវិធីក្នុងរដូវកាលនេះ។

គេបានជួយ Madrid គ្រងពាន Champions League និង La Liga ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អ។ ភាពលេចធ្លោបែបនេះ Messi ដែលជាម្ចាស់ពាន Ballon d'or ៧សម័យបាននិយាយជាមួយទូរទស្សន៍របស់ប្រទេសអាហ្សង់ទីនថា Benzema ពិតជាសមទទួលបានពានណាស់។

"ខ្ញុំគិតថា គ្មានមន្ទិលអ្វីគេក្នុងឆ្នាំនេះ។ វាច្បាស់ណាស់ថា Benzema មានឆ្នាំដ៏អស្ចារ្យ ហើយបញ្ចប់ដោយបានឈ្នះ Champions League និងបានដើរតួយ៉ាងសំខាន់ចាប់តាំងពីវគ្គ១៦ក្រុមចុងក្រោយ"។

ក្រៅពី UCL កីឡាករសញ្ជាតិបារាំងក៏បាននាំ Madrid លើកពាន La Liga ជាលើកទី៣៥ និងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងលីគនារដូវកាលនេះមាន២៧គ្រាប់។ ប្រសិនឆ្នាំនេះមានការបោះឆ្នោតឲ្យមែន វាគឺជាលើកដំបូងហើយដែល Benzema ឈ្នះពាន Ballon d’Or៕