បណ្តាញសង្គម

Werner ល្អ​ឡើង​វិញ​ក្រោយ​ចេញ​ពី Chelsea រក​​បាន Hat-Trick នៅ German Cup

អតីតខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Timo Werner រកបាន Hat-Trick ជាលើកដំបូងឲ្យក្លិបថ្មី RB Leipzig យកឈ្នះក្រុម Teutonia Ottensen នៅជុំដំបូងពានរង្វាន់ German Cup។

៣គ្រាប់របស់ Werner ធ្វើបានត្រឹមវគ្គទីមួយប៉ុណ្ណោះ ហើយត្រូវប្ដូរចេញនៅនាទី៥៨។ ការប្រកួតនេះ Leipzig បានយកឈ្នះក្រុមមកពីលីគទី៤ Teutonia Ottensen ដល់ទៅ ៨-០។ ៥គ្រាប់ផ្សេងទៀតរបស់ Leipzig រកបានដោយកីឡាករ Forsberg, Nkunku, Olmo និង Silver ២គ្រាប់ម្នាក់ឯង។

Werner បានត្រឡប់មកចូលរួមជាមួយ RB Leipzig វិញផ្លាស់ពីក្លឹប Chelsea ដែលទើបចាញ់ Southampton ក្នុង Premier League កាលពីយប់មិញ។ កីឡាករសញ្ជាតិអាល្លឺម៉ង់ពេលនេះរកបាន៤គ្រាប់ និង២ Assist ក្នុងចំណោម៤ប្រកួតឲ្យ RB Leipzig៕