បណ្តាញសង្គម

Bournemouth បញ្ចប់​តំណែង​ Scott Parker ពី​អ្នកចាត់ការ​ ក្រោយ​ដឹកនាំ​ PL បាន​៤ប្រកួត​

ក្លឹប Bournemouth បានប្រកាសជាផ្លូវការបញ្ចប់តំណែង លោក Scott Parker ពីអ្នកចាត់ការក្លឹបនៅក្នុងថ្ងៃនេះ ក្រោយលោកទើបដឹកនាំការប្រកួត Premier League បាន៤ប្រកួត នៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។

លោក Scott បានដឹកនាំ Bournemouth ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងមក ដោយជួយឲ្យក្លឹបលេងពី Championship ឡើងមកលេង Premier League នៅក្នុងរដូវកាលនេះ។

ខាងថ្នាក់ដឹកនាំក្លឹបបានធ្វើការអរគុណការខិតខំប្រឹងប្រែងរបស់លោកដែលជួយក្លឹបឲ្យមកលេង PL ក៏ប៉ុន្តែដើម្បីឲ្យក្លឹបនេះកាន់តែរីកចម្រើនទៅមុខ ក្លឹបសម្រេចចែកផ្លូវជាមួយលោក។

Bournemouth បានសម្រេចឲ្យលោក Gary O'Neil គ្រូជំនួយធ្វើជាអ្នកចាត់ការក្លឹបបណ្ដោះអាសន្ន រហូតដល់ក្លឹបរកអ្នកចាត់ការថ្មីឃើញ។ ក្នុង៤ប្រកួតដើមរដូវកាលនេះ លោក Scott ដឹកនាំចាញ់៣ប្រកួត និង១ប្រកួតប៉ុណ្ណោះ៕