បណ្តាញសង្គម

ឮ​ថា Xavi ចង់​យក​ Asensio មក Barcelona នៅ​ខែ​មករា​ខាង​មុខ

Barcelona កំពុងត្រៀមដេញថ្លៃទិញយកខ្សែបម្រើប្រយុទ្ធរបស់ Real Madrid កីឡាករ Marco Asensio មកកាន់ទឹកដី Camp Nou។

ក្រុមរបស់លោក Xavi កំពុងមានគម្រោងបន្តការចំណាយរបស់ពួកគេពេលដែលទីផ្សារដោះដូរកីឡាករបើកម្ដងទៀតនៅខែមករាខាងមុខ។ Asensio ត្រូវបានរាយការណ៍ថាជាគោលដៅមួយរបស់អ្នកចាត់ការវ័យ៤២ឆ្នាំ។

Asensio នៅសល់កុងត្រាតិចជាងមួយឆ្នាំក្នុងកិច្ចសន្យារបស់គេក្លឹប Madrid។ ហើយបើតាម The Sun កីឡាករវ័យ២៦ឆ្នាំឆាប់ៗអាចនឹងផ្លាស់មកកាន់ក្លឹបគូប្រជែង Barcelona។

កីឡាករសញ្ជាតិអេស្ប៉ាញមានការទាក់ទងផ្ទេរចេញពី Bernabeu អំឡុងពេលរដូវក្ដៅនេះ ប៉ុន្តែមិនអាចកើតឡើង ខណៈគេនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។

ត្បិតរដូវក្ដៅនេះ Barca បាននាំចូលកីឡាករសំខាន់ៗដូចជា Rober Lewandowski និង Raphinha ប៉ុន្តែពួកគេនៅតែមានគម្រោងចង់បន្តចំណាយលុយទៀត ដើម្បីពង្រឹងខ្លួនឲ្យឡើងជាក្រុមកំពូលនៅអឺរ៉ុបវិញ។ Barca ចាប់អារម្មណ៍លើ Asensio ដោយសារតែគេនៅក្មេង កម្រិតនៃការលេង និងបច្ចេកទេស៕