បណ្តាញសង្គម

Vinicius Jr ឡើង​តម្លៃ​ខ្លួន​ ២០លាន​អ៊ឺរ៉ូ​ នៅ​ក្នុង​ឆ្នាំ​នេះ

ខ្សែប្រយុទ្ធ Vinicius Jr មានតម្លៃខ្លួនរហូតទៅ ១២០លានអ៊ឺរ៉ូ នៅក្នុងខណៈនេះ។ បើយោងតាមទិន្នន័យទីផ្សារកីឡាករកាលពីពេលថ្មីៗនេះ។

បើប្រៀធៀបរវាងតម្លៃខ្លួនរបស់កីឡាករ Real Madrid រូបនេះកាលពីឆ្នាំមុន និងតម្លៃខ្លួននៅក្នុងខណៈនេះគឺថា គេឡើងតម្លៃខ្លួនរហូតទៅដល់២០លានអ៊ឺរូ ដោយកាលពីចុងឆ្នាំមុន គេមានតម្លៃខ្លួនត្រឹម១០០លានអ៊ឺរ៉ូប៉ុណ្ណោះ រីឯពេលនេះឡើងដល់ ១២០លានអ៊ឺរ៉ ដែលជាតម្លៃខ្លួនខ្ពស់បំផុត ដែលមានគេមាន។

នៅក្នុងរយៈពេល១រដូវកាលកន្លងទៅនេះ Vinicius បានបង្ហាញទម្រង់លេងបានល្អខ្លាំង ដោយបានចូលប្រកួត ៥២ប្រកួត និងស៊ុតចូល២២គ្រាប់ ដោយក្នុងចំណែកជួយ Real ឲ្យឈ្នះពានធំៗដូចជា La Liga និង UEFA Champions League ក្នុងពេលតែមួយ។

Vinicius ប្រឡូកក្នុងអាជីពកីឡាករបាល់ទាត់ក្រុមឈុតធំ៥ឆ្នាំហើយ ដោយលេងឲ្យ Flamengo, Real Madrid Castilla និង Real Madrid នេះ។ នៅក្នុងរដូវកាលនេះ គេមានអាយុ២២ឆ្នាំហើយ បានបន្តបង្ហាញទម្រង់លេងដ៏ល្អ ដោយចូលរួមលេងបាន ៩ប្រកួត និងស៊ុតចូល៥គ្រាប់ឲ្យ Real Madrid។

គេក៏រំពឹងតំណាងឲ្យក្រុមជម្រើសជាតិប្រេស៊ីលចូលរួមប្រកួត World Cup 2022 នេះផងដែរ៕