បណ្តាញសង្គម

De Jong និង​ Depay សុទ្ធ​តែ​មាន​របួស​ ក្រោយ​ត្រលប់​ពី​​ជួយ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់

ខ្សែបម្រើ Frenkie de Jong និង ខ្សែប្រយុទ្ធ Memphis Depay ត្រូវបាន Barcelona ប្រកាសនៅក្នុងថ្ងៃនេះថា មានរបួសសាច់ដុំភ្លៅខាងឆ្វេងដូចគ្នា ក្រោយត្រលប់ពីជួយក្រុមជម្រើសជាតិហុល្លង់ក្នុងប្រកួត Nations Leauge សប្ដាហ៍កន្លងទៅនេះ។

នៅក្នុងខណៈនេះ Barca បានប្រកាសពួកគេទាំងពីរ កំពុងសម្រាកព្យាបាល ដោយធ្វើពិនិត្យឲ្យច្បាស់លាស់បន្ត ដោយមិនទាន់ដឹងថានឹងត្រលប់មកវិញថ្ងៃណាប្រាកដនៅឡើយទេ។

De Jong និង Depay សុទ្ធតែបានចូលរួមជួយហុល្លង់ ឲ្យឈ្នះប្រកួត Nations League ទាំងពីរប្រកួតតទល់នឹងប៉ូឡូញ និងបែលហ្ស៊ិក សប្ដាហ៍កន្លងទៅនេះ។ Barca មានប្រកួត La Liga សប្ដាហ៍នេះ តទល់នឹង Mallorca នៅថ្ងៃអាទិត្យខាងមុខនេះ៕