បណ្តាញសង្គម

ព័រទុយហ្គាល់​​ ភ្លាត់​ចាញ់​អេស្ប៉ាញ​ចុង​ម៉ោង​ ខក​ឱកាស​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់ចុងម៉ោងជួយអេស្ប៉ាញយកឈ្នះព័រទុយហ្គាល់ ១-០ មានឱកាសបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Nations League។

គ្រាប់បាល់របស់អតីតកីឡាករ Chelsea ធ្វើបាននៅនាទីទី៨៨ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Nico Williams។ ព័រទុយហ្គាល់មានឱកាសរកគ្រាប់បាល់ដែរពីសំណាក់ខ្សែប្រយុទ្ធ Diogo Jota និង Cristiano Ronaldo ប៉ុន្តែធ្វើមិនបានសម្រេច។

ជ័យជម្នះនេះក្រុមជម្រើសជាតិអេស្ប៉ាញឈរនៅកំពូលតារាង Group A2 មាន១០ពិន្ទុ ខណៈព័រទុយហ្គាល់នៅលេខពីរមាន១០ពិន្ទុ។ នេះមានន័យថា អេស្ប៉ាញបានកៅអីមួយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ៣ក្រុមផ្សេងទៀតមានដូចជា ក្រូអាត អ៊ីតាលីនិងហុល្លង់៕