បណ្តាញសង្គម

FIFA នឹង​បង់​លុយ​ឱ្យ​ក្លឹប​ទូទាំង​ពិភពលោក ដើម្បី​សុំ​កីឡាករ​មក​លេង​នៅ​ World Cup

ស្ថាប័នគ្រប់គ្រងវិស័យកីឡាបាល់ទាត់ពិភពលោក FIFA នឹងចំណាយទឹកប្រាក់ ២០៩លានដុល្លារ ក្រោមកម្មវិធីអត្ថប្រយោជន៍ ដែលជាការបង់ថ្លៃប៉ះប៉ូវទៅកាន់ក្លឹបនានាទូទាំងពិភពលោក ដើម្បីសុំកីឡាករមកលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅក្នុងប្រទេសកាតារ។

ចំណោមទឹកប្រាក់រាប់រយលានដុល្លារនេះ FIFA នឹងបង់លុយឱ្យក្លឹបជាមធ្យមប្រមាណ ១ម៉ឺនដុល្លារក្នុងមួយថ្ងៃ សម្រាប់កីឡាករម្នាក់។ សម្រាប់កីឡាករល្បីៗកំពូលៗមួយចំនួន FIFA នឹងបង់លុយទៅឱ្យក្លឹបរហូតដល់ ៣៧ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃឯណោះ។

កាលពីឆ្នាំ២០១៨កន្លងទៅ ក្លឹបចំនួន ៤១៦បានទទួលផលប្រយោជន៍ពីកម្មវិធីនេះ។ បើតាមសារព័ត៌មាន BBC ក្លឹបអង់គ្លេសជាអ្នកទទួលបានផលប្រយោជន៍ច្រើនជាងគេ ដោយក្លឹបចំនួន ៣៨ទទួលបានទឹកប្រាក់សរុបក្បែរ ៣៨លានដុល្លារ។

ជាមួយគ្នានេះដែរ ក្លឹប Manchester City បានប្រយោជន៍ច្រើនជាងគេ ដោយទទួលបានសរុប ៥លានដុល្លារអាមេរិក៕