បណ្តាញសង្គម

Keane ថា Arsenal គឺជា​គូប្រជែង​ពាន​លីគ​ធំ​បំផុត​របស់ Man City ក្នុង​រដូវ​កាល​នេះ

លោក Roy Keane បានលើកឡើងថា Arsenal គឺជាដៃគូប្រជែងធំបំផុតសម្រាប់ Man City ក្នុងការប្រជែងពាន Premier League នៅឆ្នាំនេះ។ក្រុមលោក Mikel Arteta កំពុងឈរកំពូលតារាងលីគ បន្ទាប់ពីលេងបាន៩ប្រកួតមាន២៤ពិន្ទុនិងឈ្នះ៨ប្រកួត។

ពួកគេគម្លាតឈរលើក្រុមការពារតំណែងជើងឯក City មួយពិន្ទុ។ លោក Keane ដែលជាអ្នកវិភាគមួយរូបរបស់ Sky Sport បានសរសើរ Arsenal ចំពោះទំនុកចិត្តរបស់ពួកគេក្នុងរដូវកាលនេះ ខណៈពួកគេមានបំណងចង់ប្រជែងពាននៅរដូវកាលនេះ។

Kean បានបញ្ជាក់ថា កីឡាកររបស់កាំភ្លើងធំលេងជាមួយទំនុកចិត្ត និងមានកាយសម្បទាល្អ។ ពួកគេមានបទពិសោធន៍ល្អនៅតំបន់បម្រើ និងពោរពេញដោយកីឡាករវ័យក្មេងមានទេពកោសល្យ។

នៅពេលនេះពួកគេគឺជាគូប្រជែងដ៏ធំរបស់ Man City។កាលពីចុងសប្ដាហ៍កន្លងទៅ Arsenal បានយកឈ្នះ Liverpool ៣-២ រក្សទម្រង់លេងល្អរបស់ខ្លួន។ អរគុណដល់គ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gabriel Martinelli និង Bukayo Saka ដែលបានជួយក្រុមបាន៣ពិន្ទុយ៉ាងសំខាន់៕