បណ្តាញសង្គម

Ancelotti ផ្ដល់​ចម្លើយ​បាក់​ចង្កេះ ពេល​គេ​សួរ​ថា Mbappe មក​ Real អត់

លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madridបដិសេធមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ជាមួយនឹងក្លឹបរបស់លោក។

Mbappe ត្រូវបានសារព័ត៌មានមួយចុះផ្សាយថា មានបំណងចង់ចេញពីក្លឹបយក្សបារាំង Paris Saint-Germain នៅខែមករានេះ។ សារព័ត៌មាន Goal ចុះផ្សាយថា Real ធ្លាប់ទាក់ទងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះជាច្រើនដងមកហើយ តែលើកចុងក្រោយសំណើរបស់ក្លឹបអេស្ប៉ាញនេះត្រូវបានទាត់ចោលកាលពីខែឧសភា។

ពាក់ព័ន្ធនឹងរឿងនេះ លោក Ancelotti បានលើកឡើងថា៖ «តើ Mbappe នឹងមក Real នៅខែមករាអត់? សូម្បីតែសំណួរបែបនេះក៏លោកចង់សួរដែរ តែខ្ញុំអត់ឆ្លើយ។ ខ្ញុំអត់ចាំបាច់ឆ្លើយនឹងសំណួរនេះទេ»៕