បណ្តាញសង្គម

ល្អ​ហួស! Salah ធ្វើ​បាន Hat-Trick លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League

កីឡាករបម្រុង Mohamed Salah ធ្វើបានគ្រាប់បាល់ Hat-Trick លឿនបំផុតត្រឹម៦នាទី ក្នុងជ័យជម្នះរបស់ Liverpool ៧-១ លើ Ranger ក្នុងពានរង្វាន់ Champions League។

កីឡាករសញ្ជាតិអេហ្ស៊ីបបានប្ដូរចូលនៅនាទីទី៦៨ ជំនួសខ្សែប្រយុទ្ធ Darwin Nunez។ បង្ហាញវត្តមានលើទីលានបានតែ១៣ Salah អាចបំប៉ោងសំណាញ់ទីបានដល់ទៅ៣គ្រាប់រយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះនៅក្នុងកីឡដ្ឋាន Ibrox Stadium។

៤គ្រាប់ផ្សេងទៀតរបស់ហង្សក្រហមធ្វើបានដោយខ្សែប្រយុទ្ធ Roberto Firmino ២គ្រាប់ម្នាក់ឯង Nunez និង Harvey Elliott រកបានម្នាក់មួយគ្រាប់។ ចំណែកឯមួយគ្រាប់របស់ Ranger សម្រេចទីដោយខ្សែបម្រើប្រយុទ្ធ Scott Arfield។

ជ័យជម្នះនេះ Liverpool ឈរនៅលេខ២ក្នុងតារាងពិន្ទុពូល A គម្លាតក្រោមក្រុមកំពូលតារាង Napoli ៣ពិន្ទុ។ Ajax ស្ថិតនៅលេខ៣ ខណៈ Ranger នៅបាតតារាងគ្មានពិន្ទុរាប៕