បណ្តាញសង្គម

សុទ្ធ​តែ​ត្រៀម​១០០០​ដង ​ចុង​ក្រោយ​ធ្លាក់​បាត់ ​អេស្ប៉ាញ​ប៉េណាល់ទី​៣​គ្រាប់ អត់​ចូល​ទាំង​៣

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2022 ទៅហើយ ក្រោយពីលេងចាញ់ក្រុមម៉ារុកនៅវគ្គប៉េណាល់ទីក្នុងលទ្ធផល ៣-០ ក្រោយពីស្មើគ្នា១២០នាទី ០-០។

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2022 ទៅហើយ ក្រោយពីលេងចាញ់ក្រុមម៉ារុកនៅវគ្គប៉េណាល់ទីក្នុងលទ្ធផល ៣-០ ក្រោយពីស្មើគ្នា១២០នាទី ០-០។

អេស្ប៉ាញ ជាក្រុមខ្លាំងមួយនៅអឺរ៉ុបដែរ ហើយមុនការប្រកួតទល់ក្រុមម៉ារុកនេះ លោក Luis Enrique ថែមទាំងអះអាងទៀតថាលោកបានប្រាប់ឱ្យកីឡាកររៀនទាត់ប៉េណាល់ទីតាំងពី១ឆ្នាំមុន និងព្យាយាមហាត់ឱ្យបាន១ពាន់ដងថែមទៀត ដើម្បីកុំឱ្យមានកំហុស។

តែជាក់ស្ដែង ការប្រកួតឈានចូលមកដល់នៅវគ្គប៉េណាល់ទីនេះ ក្រុមអេស្ប៉ាញបែរជាមិនអាចសម្រេចទីបាននោះទេ ពោលគឺ៣គ្រាប់ទាត់មិនចូលទាំង៣គ្រាប់ទៅវិញ។ កត្ដានេះធ្វើឱ្យអេស្ប៉ាញធ្លាក់ពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះហើយ។

ដោយឡែក១គូទៀតនោះគឺព័រទុយហ្គាល់ឯណោះបានលត់ក្រុមស្វីសដល់ទៅ ៦-១ ឯណោះ។ ពួកគេនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយប៉ះជាមួយក្រុមម៉ារុកដែលទម្លាក់អេស្ប៉ាញនេះឯង៕