បណ្តាញសង្គម

Bayern ដក​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ Kane ពី Spurs

ក្លឹប Bayern Munich ដកចំណាប់អារម្មណ៍របស់ខ្លួនក្នុងការទិញខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Harry Kane ពីក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ SportBild។

មូលហេតុដែលក្លឹបយក្សអាល្លឺម៉ង់មួយនេះឈប់ចង់ទិញ Kane ក៏ព្រោះតែផ្ទៃក្នុងរបស់ក្លឹបយល់ថា ការនាំចូលកីឡាករអង់គ្លេសមានភាពលំបាកពេក ទោះបីជាកីឡាកររូបនេះផុតកុងត្រាជាមួយ Spurs នៅឆ្នាំ២០២៤។

បន្ថែមពីនេះទៅទៀត Kane ជារឿយៗតែងតែបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តលេង ដើម្បីដណ្ដើមពានឱ្យ Spurs ទៀតផង។ កីឡាករតម្លៃ ៩៥លានដុល្លារអាមេរិករូបនេះធ្លាប់ត្រូវបានក្លឹបធំៗជាច្រើនចូលចែចូវជាច្រើនឆ្នាំមកហើយ តែនៅមិនបានសម្រេច។

Kane ផ្ដើមអាជីពតាំងពីឆ្នាំ២០១០ មក ហើយតាំងពីនោះមក គេរកបាន ២៧៨គ្រាប់ក្នុង ៤៧៥ប្រកួត សម្រាប់ប្រកួតគ្រប់កម្មវិធីក្នុងអាជីពក្លឹបបាល់ទាត់ រីឯក្នុងក្រុមអង់គ្លេសវិញ កីឡាកររូបនេះផ្ដើមលេងតាំងពីឆ្នាំ២០១៥ ហើយរកបាន ៥៣គ្រាប់ ក្នុង ៨០ប្រកួត៕