បណ្តាញសង្គម

Pep៖ Arsenal អាច​យក​បាន ១០០ពិន្ទុ​ក្នុង​រដូវ​កាល​នេះ

Arsenal អាចយកបាន ១០០ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស Premier League នៅក្នុងរដូវកាលនេះ។ នេះបើតាមការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City។

លោកបាននិយាយក្នុងសន្និសីទកាសែតមួយថា៖ «ប្រសិនបើ Arsenal បន្តដូច្នេះ ពួកគេនឹងទទួលបាន ១០០ពិន្ទុ។ ដូច្នេះហើយ ពួកយើង [Manchester City] ត្រូវតែធ្វើយ៉ាងណាឱ្យសឹងតែល្អឥតខ្ចោះ ដើម្បីតាមឱ្យទាន់ពួកគេ»។

ក្លឹបកាំភ្លើងធំរាជធានីឡុងដុងមួយនេះកំពុងតែឈរកំពូលតារាងជាមួយនឹង ៤៤ពិន្ទុ ដោយលេង ១៧ប្រកួតនៅក្នុង Premier League។ បើលោតដល់ ១០០ពិន្ទុ នោះ Arsenal ត្រូវតែយកឈ្នះចំនួន ២០ប្រកួត ក្នុងចំណោមប្រកួតនៅសល់ចំនួន ២១៕