បណ្តាញសង្គម

PSG មិន​អនុញ្ញាត​ឱ្យ Messi ដង្ហែ​ពាន World Cup នៅ​ទឹកដី​របស់​ខ្លួន​ទេ

ក្លឹប Paris Saint-Germain មិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ដង្ហែពាន World Cup នៅក្នុងកីឡដ្ឋាន Parc de Prince នោះទេ ដោយសារតែបារម្ភពីសុវត្ថិភាព និងភាពមិនសប្បាយចិត្តចំណោមអ្នកគាំទ្រជនជាតិបារាំង។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Le Parisien។Messi នឹងត្រលប់មកលេងវិញ នៅក្នុងសប្ដាហ៍នេះហើយ ក្រោយពីសម្រាកជាងមួយខែ បន្ទាប់ពីព្រឹត្តិការណ៍ World Cup បានបញ្ចប់។

ជាធម្មតា ការដង្ហែពាន World Cup នៅក្នុងក្លឹប ជាប្រពៃណីរបស់អ្នកឈ្នះ ប៉ុន្តែដោយសារតែអាហ្សង់ទីន យកឈ្នះបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា កាលពីខែមុន ខាងក្លឹបបារម្ភខាងអ្នកគាំទ្ររបស់ខ្លួនធ្វើទុក្ខបុកម្នេញទៅកាន់ Messi៕