បណ្តាញសង្គម

Chelsea នាំ​ចូល Felix មក​ពង្រឹង​ក្រុម ស្រប​ពេល​កីឡាករ​របួស​ស្ទើរ​តែ​មួយ​តារាង

ក្លឹប Chelsea បានចុះកុងត្រានាំចូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីមកពង្រឹងក្រុម ស្របពេលដែលក្លឹបកំពុងតែក្នុងសភាពដុនដាបនៅក្នុងតារាង Premier League ហើយកីឡាកររបស់ខ្លួនរងរបួសចំនួន ៨រូប។

Felix នឹងរួមរស់ជាមួយ Chelsea រហូតដល់ចប់រដូវកាល២០២២/២៣ ដោយ Chelsea ត្រូវបង់ឱ្យក្លឹប Atletico Mardid ក្បែរ១២លានដុល្លារអាមេរិក ហើយត្រូវចេញប្រាក់ខែឱ្យកីឡាករព័រទុយហ្គាល់រូបនេះទៀតផង។

បើយោងតាមការចុះផ្សាយរបស់ Sky Sports បានឱ្យដឹងថា ក្លឹបអង់គ្លេសមួយចំនួនទៀតដូចជា Manchester United និង Arsenal ក៏ប្រជែងគ្នាតាមយក Felix ដែរតែចុងបញ្ចប់ Chelsea ជាអ្នកឈ្នះ។

យ៉ាងណាមិញ Chelsea នៅពេលនេះកំពុងមានទម្រង់លេងមិនសូវល្អ ដោយក្លឹបនេះកំពុងតែឈរចំណាត់ថ្នាក់លេខ ១០ ហើយកីឡាករសំខាន់ៗដូចជា ខ្សែបម្រើការពារបារាំង N'golo Kante និងខ្សែប្រយុទ្ធអាមេរិក Christian Pulisic កំពុងតែរងរបួសទៅទៀត៕