បណ្តាញសង្គម

Felix ចូល​លេង​ឱ្យ​ Chelsea ភ្លាម​ បង្កើត​កំណត់ត្រា​អាក្រក់​ដោយ​បាន​កាត​ក្រហម​មួយ​ភ្លែត

ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Joao Felix ទទួលបានកាតក្រហមមួយភ្លាមៗ ក្រោយពេលដែលខ្លួនចូលលេងឱ្យក្លឹប Chelsea ក្នុងប្រកួតដំបូងបង្អស់ប៉ះនឹងក្លឹប Fulham។

កីឡាកររូបនេះទទួលបានកាតក្រហមនៅនាទីទី ៥៨ ដែលពេលនោះ Chelsea នៅស្មើគ្នាជាមួយ Fulham ក្នុងលទ្ធផល ១-១ តែក្រោយមកខាង Fulham បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៣ ដែលបណ្ដាលឱ្យ Chelsea ចាញ់ក្នុងលទ្ធផល ២ ទល់នឹង ១។

Felix ទើបតែផ្ទេរពី Atletico Madrid ក្នុងកុងត្រាខ្ចីជើង ដែលមានសុពលភាពដល់ចប់រដូវកាលនេះ។ កីឡាកររូបនេះក្លាយជាកីឡាករ Chelsea លើកដំបូងបង្អស់ ដែលទទួលបានកាតក្រហមក្នុងប្រកួតដំបូងរបស់ខ្លួន ហើយក្លាយជាកីឡាករទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលទទួលកាតក្រហមនៅក្នុងប្រកួតដំបូងនៃក្របខ័ណ្ឌ Premier League៕