បណ្តាញសង្គម

Klopp ចង់​បន្ត​ទុក Firmino ក្រោយ​មាន​ព័ត៌មាន​ថា ក្លឹប​ Ronaldo ចង់​បាន​កីឡាករ​រូប​នេះ

លោក Jurgen Kloppអ្នកចាត់ការក្លឹប Liverpool បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកចង់រក្សាទុកខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Roberto Firmino ស្របពេលដែលកុងត្រារបស់កីឡាកររូបនេះកៀកនឹងផុតកំណត់។

កុងត្រារបស់ Firmino នឹងផុតនៅឆ្នាំ២០២៣នេះហើយ។ នៅពេលថ្មីៗនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែលជាក្លឹបរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែលេង កំពុងសម្លឹងចង់បានខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Klopp បាននិយាយថា៖ «ដូចខ្ញុំនិយាយកាលពីលើកមុនអញ្ចឹង ប្រាកដណាស់ ខ្ញុំចង់រក្សាទុកគេ [Firmino] នៅជាមួយក្លឹប»។ Firmino បានរួមរស់ជាមួយ Liverpool តាំងពីឆ្នាំ២០១៥។ ចាប់តាំងពីពេលនោះមក កីឡាកររូបនេះបង្ហាញខ្លួនបាន ៣៤៨ដង ហើយរកបាន ១០៧គ្រាប់៕