បណ្តាញសង្គម

Pep៖ គ្រូ​ Arsenal មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខ្ញុំ​ជា​អ្នក​ចាត់ការ​ដ៏​ល្អ​ម្នាក់

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយថា ឥទ្ធិពលរបស់លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បានធ្វើឱ្យលោកជាអ្នកចាត់ការដ៏ល្អម្នាក់។

លោកបាននិយាយនៅមុនប្រកួតប៉ះនឹង Arsenal ថា៖ «ខ្ញុំមិនដឹងថា ខ្ញុំមានឥទ្ធិពលលើគេ ឬអត់ទេ តែឥទ្ធិពលរបស់គេ [សំដៅលើ Arteta] មានខ្លាំង និងសំខាន់ណាស់ ដែលជួយឱ្យខ្ញុំក្លាយជាអ្នកចាត់ការដ៏ល្អមួយ»។

«ប្រសិនបើខ្ញុំចេញ Mikel ប្រាកដជាធ្វើគ្រូនៅទីនេះ [Man City] ហើយគេនឹងក្លាយជាគ្រូដ៏ល្អជាងគេមួយរូបបាត់ហើយ»។ នេះជាការបន្ថែមរបស់លោក Pep។ Man City នឹងបើកទ្វាស្វាគមន៍ Arsenal នៅយប់ថ្ងៃសុក្រនេះ ម៉ោង ២យប់រំលងអធ្រាត្រនៅកម្ពុជា។

លោក Arteta ធ្លាប់ធ្វើជាជំនួយការរបស់លោក Pep ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មុនពេលដែលលោកឡើងកាន់ជាគ្រូ Arsenal៕