បណ្តាញសង្គម

អារ៉ាប៊ីសាអ៊ូឌីត​យក​កីឡា​បាល់ទាត់​ ដើម្បី​លើក​មុខ​មាត់​ប្រទេស​

អារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់ទឹកលុយរបស់ខ្លួន ដើម្បីយកកីឡាបាល់ទាត់មកលើកមុខមាត់ប្រទេសរបស់ខ្លួន។ នេះបើតាមការវិភាគរបស់សារព័ត៌មាន Sky Sports។

កន្លងមកប្រទេសនេះមានមហិច្ឆតាចង់ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយប្រទេសទួរគី និងប្រទេសក្រិក។ ក្រៅពីក្ដីសុបិនមួយនេះ អារ៉ាប៊ីសាអ៊ូឌីតក៏ចង់ពង្រឹងលីគបាល់ទាត់របស់ខ្លួន ឱ្យក្លាយជាលីគស្តង់ដារអន្តរជាតិមួយផងដែរ។

ប្រទេសនេះបានទាក់ទាញឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មកលេងនៅប្រទេសរបស់ខ្លួន។ តួយ៉ាងនៅក្នុងខែមករានេះ រាជធានីរីយ៉ាដបានបើកទ្វារៀបចំការប្រកួត El Clasico រវាងក្លឹប Barcelona និងក្លឹប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពាន Super Cup អេស្ប៉ាញ ក៏ដូចជារៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រអ៊ីតាលីរវាង AC Milan និង Inter Milan ផងដែរ។

ក្រៅពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសនេះក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនប្រទេសរបស់ខ្លួនទិញក្លឹបធំៗនៅលីគកំពូលអង់គ្លេសដូចជា ក្លឹប Liverpool និង Manchester United ជាដើម ខណៈក្លឹបទាំងពីរនេះកំពុងតែដាក់លក់។

តាមពិតទៅ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានគ្រប់គ្រងក្លឹប Newcastle United បាត់ទៅហើយ ក្រោយពីទិញកាលពីខែតុលា ឆ្នាំ២០២១៕