បណ្តាញសង្គម

Man Utd នឹង​ជួប Newcastle នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ

ក្លឹប Manchester United នឹងជួបក្លឹប Newcastle United នៅវគ្គផ្ដាច់ព្រ័ត្រនៃពានខារ៉ាបាវ ឬ ពាន League Cup អង់គ្លេសនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។

ក្លឹបទាំងពីរនេះបានបង្ហាញទម្រង់យ៉ាងល្អ ដោយផ្ដួលគូរប្រកួតរបស់ខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទាំង ២ជើង។ ខាងបិសាចក្រហមបានយកឈ្នះក្លឹប Nottingham Forest ទាំង ២ជើងជាមួយនឹងគ្រាប់បាល់សរុប ៥-០ ចំណែកឯក្លឹបរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញបានយកឈ្នះ Southampton ទាំង២ជើងដូចគ្នាជាមួយនឹងគ្រាប់បាល់សរុប ៣-១។

Man Utd នៅពេលនេះដែរកំពុងតែជាប់លេខ ៤នៅតារាង Premier League ចំណែកឯ Newcastle វិញជាប់លេខ ៣។ ក្លឹបទាំងពីរមាន ៣៩ពិន្ទុនៅលីគដូចគ្នា៕