បណ្តាញសង្គម

Rashford ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ជា​លើក​ទី​២​ ក្នុង​រដូវកាល​នេះ

ខ្សែស្លាប Marcus Rashford បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមករា ដែលនេះជាលើកទី២ហើយ ដែលកីឡាកររូបនេះបានឈ្នះពាននេះក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ។

កាលពីខែមករាកន្លងទៅនេះ Rashford បានចូលជួយក្រុម Manchester United បាន៤ប្រកួត ជួយឲ្យឈ្នះ២ប្រកួត ដោយស៊ុតចូលសរុប ៣គ្រាប់។ ជាមួយនឹងទម្រង់លេងដ៏ល្អបែបនេះហើយបានធ្វើឲ្យអ្នកជំនាញបាល់ទាត់ប្រចាំ PL ក៏ដូចជាអ្នកគាំទ្របោះឆ្នោតឲ្យឈ្នះពានខាងលើ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែល Rashford ឈ្នះពានកីឡាករឆ្នើមប្រចាំ PL ក្នុងអាជីពរបស់គេ ដោយលើកទី១គឺឈ្នះប្រចាំខែមករា ឆ្នាំ២០១៩ លើកទី២ ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទី៣ គឺប្រចាំខែមករា ឆ្នាំ២០២៣នេះ៕