បណ្តាញសង្គម

សំណាងមួយ ក្នុងមួយលាន! អតីតកីឡាករ Chelsea បានរួចផុតជីវិតពីគំនរបាក់បែកដោយគ្រោះរញ្ជួយដីនៅទួរគី

Christian Atsu អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែកនៃអគារដែលបានដួលរលំបន្ទាប់ពីរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារតួកគី។

កីឡាករ ដែលកំពុងលេងឱ្យក្លិបតួកគី Hatayspor រូបនេះត្រូវគេគិតថាស្ថិតនៅក្នុងអគារមួយដែលត្រូវបានរំលំដោយរញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រ និង រលករញ្ជួយជាច្រើនទៀត ដែលបានវាយប្រហារភាគអាគ្នេយ៍ប្រទេសតួកគីនិងប្រទេសជិតខាងស៊ីរី។

ទោះជាយ៉ាងណា Atsu វ័យ ៣១ ឆ្នាំ ត្រូវបានជួយសង្គ្រោះពីអគារបាក់រលំហើយបច្ចុប្បន្នកំពុងទទួលការព្យាបាលហើយ។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាណាបានចូលរួមជាមួយក្លិប Hatayspor ដែលមានមូលដ្ឋាននៅទីក្រុង Antakya កាលពីឆ្នាំមុន៕