បណ្តាញសង្គម

PSG ធ្លាក់​ចេញ​ពី​ពាន​បារាំង ក្រោយ​ចាញ់​ Marseille

ក្លឹបយក្សបារាំង Paris Saint-Germain បានធ្លាក់ចេញពីព្រឹត្តិការណ៍ពានបារាំង ដែលជាពានមានតម្លៃស្មើនឹង FA Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីក្លឹប Marseille យកឈ្នះទាំងប្រផុតប្រផើយក្នុងលទ្ធផល ២-១។

Marseille នាំមុខនៅនាទីទី៣១ ដោយខ្សែប្រយុទ្ធឈីលី Alexis Sanchez ក្រោមថ្វីជើងបាល់ពិន័យ១១ម៉ែត្រ ប៉េណាល់ទី។ លុះចុងតង់ទី១ ខ្សែការពារអេស្ប៉ាញ Sergio Ramos តាម ១គ្រាប់ឱ្យ PSG។

យ៉ាងណាមិញ នៅតង់ទី២ ខាង Marseille បន្ថែមមួយគ្រាប់នៅនាទីទី៥៧ ដែលបណ្ដាលឱ្យការប្រកួតអូសបន្លាយត្រឹមលទ្ធផល ២ ទល់នឹង ១ រហូតដល់ចប់៕