បណ្តាញសង្គម

Real Madrid ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Club World Cup ក្រោយ​ឈ្នះ​ក្លឹប​​អេហ្ស៊ីប

ក្លឹប Real Madrid នឹងឡើងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Club World Cup បន្ទាប់ពីក្លឹបនេះបានយកឈ្នះក្លឹបអេហ្សីប Al Ahly ក្នុងលទ្ធផល ៤ ទល់នឹង ១។

ក្លឹបដែលមានមូលដ្ឋាននៅរាជធានីម៉ាឌ្រីដមួយនេះនឹងត្រូវជួបជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Hilal នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពាន Club World Cup នេះ។

ព្រឹត្តិការណ៍ Club World Cup ជាកម្មវិធីប្រកួតមួយ ដែលគេសម្រាំងយកជើងឯកមកពីទ្វីបទាំងអស់លើពិភពលោក ដើម្បីមកប្រកួតប៉ះគ្នា។

យ៉ាងណាមិញ កន្លងមកភាគច្រើន (តែមិនមែនគ្រប់ពេលទេ) មានតែក្លឹបអឺរ៉ុបទេ ដែលឈ្នះពាននេះ។

សម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរនឹងប្រព្រឹត្តិទៅនៅប្រទេសម៉ារ៉ុក នៅយប់ថ្ងៃសៅរ៍ ម៉ោង ២យប់រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា)៕