បណ្តាញសង្គម

Messi អាច​នឹង​អវត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង Bayern

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi អាចនឹងអវត្តមានក្នុងប្រកួតប៉ះនឹងក្លឹបអាល្លឺម៉ង់ Bayern Munich សម្រាប់ប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champoins League។

Messi មានបញ្ហាសរសៃពួរ ក្រោយប្រកួតប៉ះនឹងក្លឹប Marseille ដែលជាប្រកួតក្លឹប Paris Saint-Germain ចាញ់ក្នុងលទ្ធផល ២-១។ សម្រាប់ប្រកួតប៉ះនឹង Bayern Munich ខាងក្លឹបយក្សបារាំង Paris Saint-Germain អាចនឹងបាត់បង់ខ្សែប្រយុទ្ធ ២រូប រួមមាន Messi និងខ្សែប្រយុទ្ធបារាំង Kylian Mbappe។

Mbappe បានរងរបួសនៅដើមខែកុម្ភៈនេះ។ PSG នឹងប៉ះ Bayern Munich នៅយប់ថ្ងៃបុណ្យសង្សារ ១៤កុម្ភៈ វេលាម៉ោង ៣យប់រំលងអធ្រាត្រ ម៉ោងនៅកម្ពុជា៕