បណ្តាញសង្គម

Klopp នឹង​មិន​ទៅ​ណា​ចោល​ Liverpool ទេ ទោះ​ក្លឹប​ធ្លាក់​ទម្រង់​លេង​ក្ដី

លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកនឹងទៅណាចោលក្លឹបនោះទេ ទោះជាក្លឹបស្ថិតក្នុងទម្រង់លំបាក់លំបិនក្ដី។

«ខ្ញុំនឹងមិនចាកចេញ ហើយខ្ញុំក៏មិនអាចចាកចេញដែរ។ ខ្ញុំមានទំនួលខុសត្រូវខ្ពស់ណាស់»។ នេះជាការលើកឡើងរបស់លោក Klopp។

លោកបាននិយាយថា៖ «ខ្ញុំបាននិយាយកាលពីលើកមុនហើយ ប្រសិនបើខ្ញុំឈ្នះ ខ្ញុំនឹងជាផ្នែកនៃជ័យជម្នះនេះ តែបើយើងចាញ់ ខ្ញុំជាអ្នកទទួលខុសត្រូវ ១០០%»។ Liverpool នៅពេលនេះដែរកំពុងតែឈរលេខ ១០នៅតារាង Premier League៕