បណ្តាញសង្គម

គ្រូ Barca៖ Man Utd ជា​ក្រុម​ដ៏​ល្អ​មួយ

គ្រូបង្គោលក្លឹប Barcelona លោក Xavi Hernendez បាននិយាយប្រាប់ BarcaTV+ ថា ក្លឹប Manchester United ជាក្រុមដ៏ល្អមួយ។ក្លឹបទាំងពីរនឹងត្រូវប៉ះគ្នានៅវគ្គ ៣២ក្រុមចុងក្រោយនៃក្របខ័ណ្ឌទី២អឺរ៉ុប UEFA Europa League នៅយប់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

«យើងបានវិភាគ Manchester United ហើយខ្ញុំអាចប្រាប់ថា ពួកគេជាក្រុមដ៏ល្អមួយ។ ការប្រកួតខាងមុខនឹងជារឿងស្មុគស្មាញ»។ នេះជាការលើកឡើងរបស់ Xavi។

លោកបានបន្ថែមថា៖ «នៅពេលនេះយើងកំពុងតែផ្ដោតអារម្មណ៍លើប្រកួតថ្ងៃព្រហស្បតិ៍។ អ្នកមិនអាចទាយដឹងមុនទេ ប្រកួតថ្នាក់អឺរ៉ុបនឹងពិតជាតឹងតែងណាស់»៕