បណ្តាញសង្គម

មហាសេដ្ឋី​អ៊ីរ៉ង់​-អាមេរិក​ដេញថ្លៃ​ទិញ​ Spurs

មហាសេដ្ឋីកូនកាត់អ៊ីរ៉ង់-អាមេរិកលោក Jahm Najafi ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគផ្នែកកីឡាករ MSP Sports Capital គ្រោងនឹងដាក់ពាក្យដេញថ្លៃទិញយកក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។

ក្លឹបដែលមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះដាក់លក់ក្នុងតម្លៃប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ បើតាមប្រភពខាងលើ លោក Najafi មិនមែនទិញដាច់តែឯងទេ ពោលគឺលោកគ្រោងនឹងចូលហ៊ុន ៧០% ហើយសហការជាមួយក្រុមហ៊ុនផ្សេងទៀត ដែលល្បីថាមកពីរាជធានីអាប៊ូដាប៊ី នៃរាជាណាចក្រអារ៉ាបរួម។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ក្លឹបកំពូលៗអង់គ្លេសជាច្រើនដាក់លក់ ខណៈម្ចាស់របស់ក្លឹបទាំងនោះជួបបញ្ហាសេដ្ឋកិច្ចខ្លាំងក្រោយជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហានៅអ៊ុយក្រែន៕