បណ្តាញសង្គម

អារ៉ាប៊ីសាអ៊ូឌីត​ជាប់​ឈ្មោះ​ជា​ម្ចាស់​ផ្ទះ​ World Cup ក្លឹប​បាល់ទាត់

អារ៉ាប៊ីសាអ៊ូឌីតបានជាប់ឈ្មោះជាម្ចាស់ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៤។

ការប្រកាសនេះធ្វើឡើងដោយគ្មានការជំទាស់ណាមួយពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបទាំង ៦ លើពិភពលោក។ ព្រឹត្តិការណ៍ Club World Cup ជាការប្រកួតមួយ ដែលសម្រាំងយកក្លឹបជើងឯកមកពីទ្វីបទាំង ៦ ដើម្បីស្វែងរកជើងឯកបាល់ទាត់ក្លឹបពិភពលោក។

នៅឆ្នាំ២០២៣នេះ ក្លឹប Real Madrid បានលើកពាននៅប្រទេសម៉ារ៉ុក។ តាំងពីបង្កើតនៅឆ្នាំ២០០០មក មានតែប្រទេស ៥ ទេ ដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ ប្រទេសទាំងនោះមានដូចជា ប្រេស៊ីល ជប៉ុន អារ៉ាបរួម កាតា និងម៉ារ៉ុក។

អារ៉ាប៊ីសាអ៊ូឌីតក៏បានដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ រួមជាមួយ អេហ្ស៊ីប និងក្រិក៕