បណ្តាញសង្គម

កូរ៉េ​ខាង​ត្បូង​តែងតាំង​អតីត​គ្រូ​អាល្លឺម៉ង់ មក​ធ្វើ​ជា​គ្រូ​ជម្រើស​ជាតិ​របស់​ខ្លួន

កូរ៉េខាងត្បូងបានតែងតាំងលោក Jurgen Klinsmann ជាគ្រូជម្រើសជាតិបាល់ទាត់ផ្នែកបុរសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

លោកបានចុះកុងត្រា ៣ឆ្នាំកន្លះ ហើយត្រៀមខ្លួនដឹកនាំក្រុមជម្រើសជាតិអាស៊ីបូព៌ាមួយនេះនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅនៅអាមេរិក កាណាដា និងម៉ិកស៊ីកូ។

បុរសវ័យ ៥៨ឆ្នាំរូបនេះធ្លាប់ជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៩០។ លោកក៏ធ្លាប់ដឹកនាំអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ក៏ដូចជាក្រុមជម្រើសជាតិសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៤។

ប្រកួតដំបូងរបស់លោកជាមួយកូរ៉េខាងត្បូងគឺប៉ះនឹងក្រុមជម្រើសកូឡុំប៊ី នៅខែមីនានេះ៕