បណ្តាញសង្គម

មាន​ដឹង​ទេ​! រជ្ជទាយាទ​ស្ដេច​អង់គ្លេស​ជា​ប្រធាន​សមាគម​បាល់ទាត់​ FA

តាមពិតទៅ សមាគមបាល់ទាត់អង់គ្លេស ឬ គេច្រើនតែល្បីថា FA មានព្រះអង្គម្ចាស់ William រជ្ជទាយាទនៃព្រះមហាក្សត្រចក្រភពអង់គ្លេសជាព្រះប្រធាន។

តាមពិតទៅព្រះអង្គត្រូវបានតែងតាំងជាប្រធានតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ក្នុងនាមជាប្រធាន ព្រះអង្គម្ចាស់ William បានដើរតួអង្គជាអ្នកតស៊ូមតិលើប្រធានបទនានា ដែលជាទីចាប់អារម្មណ៍នៅក្នុងសង្គមអង់គ្លេស។

ថ្មីៗនេះព្រះអង្គបានភ្ជាប់ការលើកកម្ពស់សុខភាពផ្លូវចិត្តជាមួយនឹងកីឡាបាល់ទាត់ ដើម្បីឱ្យប្រជាជនអង់គ្លេសទូទៅយល់ច្បាស់ពីបញ្ហានេះ។ យ៉ាងណាមិញ តំណែងប្រធាន FA ជាតំណែងនិមិត្តរូបទេ។

ព្រះអង្គច្រើនតែតំណាងរាជវង្សានុវង្ស និងប្រទេសអង់គ្លេសទាំងមូលនៅពេលមានពិធីធំៗពាក់ព័ន្ធនឹងបាល់ទាត់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសមាគមបាល់ទាត់អង់គ្លេសមានអ្នកធ្វើការច្រើនណាស់។

ក្នុងនោះដែរ គេបែងចែកជាក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សា ហើយការងារប្រចាំថ្ងៃនោះគឺ គណៈគ្រប់គ្រង FA តែម្ដង ដោយនៅពេលនេះមានលោក Mark Bullingham ជានាយកប្រតិបត្តិ៕