បណ្តាញសង្គម

កូន​ប្រុស​អតីត​នាយករដ្ឋមន្ត្រី​កាតា​ក៏​ដេញ​ថ្លៃ​ទិញ Man Utd ដែរ

កូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា លោក Sheikh Jassim Bin Hamad Al Thani បានដេញថ្លៃទិញក្លឹប Manchester United កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដែលម្ចាស់ក្លឹបបិសាចក្រហមគ្រួសារត្រកូល Glazer ឈប់ទទួលពាក្យដេញថ្លៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកាតា Al Jazeera។

Sheikh Jassim ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឥស្លាមកាតា (QIB) ដែលជាធនាគារដ៏ធំមួយនៅក្នុងប្រទេសកាតា។ លោកបានធានាថា ធនាគាររបស់លោកមិនជាប់ពាក់ព័ន្ធនឹងអាជ្ញាធរវិនិយោគកីឡាកាតា (QSI) ដែលជាក្រុមហ៊ុនរដ្ឋកាន់កាប់ក្លឹបយក្សបារាំង Paris Saint-Germain នោះទេ។

បន្ថែមពីនេះទៅទៀត លោកបានសន្យាបំបាត់បំណុលរាប់រយលានដុល្លាររបស់ក្លឹប ក៏ដូចជាអភិវឌ្ឍឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានារបស់ក្លឹប។

សារព័ត៌មាន Sky Sports បានចុះផ្សាយថា ការដាក់ដេញថ្លៃរបស់ជនជាតិកាតាមួយនេះជាការដេញថ្លៃដ៏ល្អជាងគេ៕