បណ្តាញសង្គម

Pep យល់​យ៉ាងណា​ដែរ នៅ​ពេល​ដែល Man Utd ឈ្នះ​ពាន​ខារ៉ាបាវ?

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានអបអរសាទរក្លឹប Manchester United ដែលបានឈ្នះពានខារ៉ាបាវ ឬ ពាន League Cup។

លោកបាននិយាយថា៖ «អបអរសាទរ United ដែលឈ្នះពានខារ៉ាបាវ ហើយក៏អបអរទៅដល់ក្លឹប Newcastle ដែរ។ ប្រកួតនេះជាប្រកួតដ៏ស្វិតស្វាញមួយ»។

នៅពេលដែលគេសួរថា តើ Man Utd ជាក្លឹបអាចប្រកួតប្រជែងយកពានលីគកំពូល ឬ យ៉ាងណា Guardiola ឆ្លើយតបថា៖ «បើគេចាយលុយច្រើនតិចទៀត ប្រាកដណាស់គេអាចយកបាន តែសំខាន់ពេលនេះ គេអត់ចាយលុយ»។

យ៉ាងណាមិញ លោក Pep ក៏សរសើរពីសក្ដានុពលរបស់ក្លឹបបិសាចក្រហមផងដែរ ក្រោយក្លឹបនេះធ្វើបានល្អនៅពានខារ៉ាបាវ៕