បណ្តាញសង្គម

គ្រួសារ​ត្រកូល​ Glazers មិន​មាន​ជំហរ​រួម​លើ​ការ​លក់​ក្លឹប Man Utd

គ្រួសារត្រកូល Glazers ហាក់មិនមានជំហររួមក្នុងការលក់ក្លឹប Manchester United ខណៈបេក្ខភាពដេញថ្លៃសំខាន់ៗចំនួន ២ ឱ្យថ្លៃតិចជាងការរំពឹងទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

វត្តមានរបស់លោក Avram Glazer នៅកីឡដ្ឋានជាតិអង់គ្លេស Wembly អំលុងពេលដែលក្លឹបលើកពានខារ៉ាបាវ សបញ្ជាក់ថា លោកនៅស្ទាក់ស្ទើរក្នុងការលក់ក្លឹប។ នេះបើតាមប្រភពខាងលើ។

ប្រភពដដែលបានបន្តថា ចំណោមនៅក្នុងគ្រួសារត្រកូល Glazers ខ្លួនឯងផ្ទាល់នេះ មានអ្នកខ្លះចង់លក់ ហើយអ្នកខ្លះទៀតមិនចង់លក់។ រឿងលក់ ឬ មិនលក់នេះគឺដោយសារតែ អ្នកមួយចំនួនចង់បានតម្លៃរហូតទៅដល់ ៧ប៊ីលានដុល្លារអាមេរិកឯណោះ។

បន្ថែមពីនេះទៅទៀត បេក្ខភាពដេញថ្លៃសំខាន់ៗដូចជា កូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា និងមហាសេដ្ឋីវាល់ពាន់លានជនជាតិអង់គ្លេសឱ្យថ្លៃមិនដល់នេះទេ៕