បណ្តាញសង្គម

Mourinho ទទួល​បាន​កាត​ក្រហម​ជា​លើក ៣ ស្រប​ពេល​ដែល Roma ចាញ់​ក្លឹប​បាត​តារាង

គ្រូបង្គោលក្លឹប Roma លោក Jose Mourinho បានទទួលកាតក្រហម ខណៈពេលដែលក្លឹបរបស់លោកចាញ់ក្លឹបបាតតារាង Cremoneseក្នុងលទ្ធផល ២-១។

លោកត្រូវបានគេចោទប្រកាន់ថា ជេរអាជ្ញាកណ្ដាលដោយពាក្យអាក្រក់ៗ ហើយទទួលបានកាតក្រហមភ្លាមៗតែ ៣នាទីប៉ុណ្ណោះ បន្ទាប់ពីតង់ទី២ ចាប់ផ្ដើម។ នេះជាលើកទី៣ ហើយនៅក្នុងរដូវកាលនេះ ដែល Mourinho ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួត។

ជារឿងមួយគួរឱ្យចាប់អារម្មណ៍ផងដែរ នេះជាលើកទី១ ហើយដែលក្លឹប Cremonese ឈ្នះការប្រកួតជាលើកដំបូងនៅក្របខ័ណ្ឌ Serie A ក្នុងរយៈពេលជិត ៣០ឆ្នាំ ពោលគឺតាំងពីពេលដែលក្លឹបធ្លាក់ចេញពីលីគកំពូលអ៊ីតាលីនៅឆ្នាំ១៩៩៦៕