បណ្តាញសង្គម

ក្រុម​ Manchester ទាំង​ ២ ឡើង​វគ្គ​បន្ត​នៅ FA Cup ខណៈ​ Spurs ធ្លាក់​ត្រឹម​ជុំ​ទី៥

ក្រុមមកពីទីក្រុងមេនឆេស្ទឺរទាំង ២ ពោលគឺ Manchester City និងក្លឹប Manchester United បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌពាន FA Cup ស្របពេលដែលក្លឹប Tottenham Hotpsur ចាញ់ដោយសារក្លឹបលីគទី២អង់គ្លេស Sheffield United។

Spurs ចាញ់ Sheffield ក្នុងលទ្ធផល ១-០។ United បានឈ្នះ West Ham នៅចុងតង់ក្រោមលទ្ធផល ៣-១ រីឯក្លឹប Man City វិញឈ្នះ Bristol City ក្រោមលទ្ធផល ៣-០។

ចំណែកឯ Manchester ទាំង ២វិញបានឡើងទៅវគ្គ៨ក្រុមនៃពាន FA Cup ដោយក្លឹបទាំងពីរនឹងត្រូវលេងនៅ ២សប្ដាហ៍ទៀត។ United នឹងប៉ះជាមួយក្លឹប Fulham ចំណែកឯ City នឹងត្រូវប៉ះ Burnley៕