បណ្តាញសង្គម

Hazard និង Ancelotti អត់​និយាយ​រក​គ្នា

ខ្សែប្រយុទ្ធស្លាប Eden Hazard បានសារភាពថា ខ្លួន និងគ្រូបង្វឹក Real Madrid លោក Carlo Ancelotti អត់និយាយរកគ្នា។

ក្នុងថ្ងៃនេះ Hazard បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគោរពលោក Ancelotti ក៏ប៉ុន្តែបានសារភាពថាខ្លួន និងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីអត់និយាយគ្នា។ Hazard មិនបានបញ្ជាក់ពីមូលហេតុនោះទេ។

សល់កុងត្រាជាង ១ឆ្នាំទៀតជាមួយ Real កីឡាករ Hazard បាននិយាយថា ខ្លួនចង់បន្តនៅ Real ដល់ចប់កុងត្រា។ ការនិយាយបែបនេះធ្វើឡើង ក្រោយមានការលេចឡើងនូវពាក្យចចាមអារ៉ាមថា Real និង Hazard អាចចែកផ្លូវគ្នានាទីផ្សាររដូវក្ដៅយ៉ាងខ្លីខាងមុខ។

Hazard បានមកចូលរួមជាមួយ Real ពី Chelsea កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងតម្លៃផ្ទេរមូលដ្ឋានប្រមាណជាង ១០០ លានអឺរ៉ូ។ ទោះជាយ៉ាងណា អាជីពរបស់កីឡាករបែលហ្សិកហាក់មិនសូវជោគជ័យប៉ុន្មានទេនៅក្លឹបអេស្ប៉ាញ។

Hazard បានជួបប្រទះបញ្ហារបួសជាច្រើនលើក ដែលនេះធ្វើឲ្យកីឡាករបានបង្ហាញខ្លួនត្រឹម ៥១ប្រកួត ហើយស៊ុតចូល ៤ គ្រាប់ឲ្យ Real Madrid ប៉ុណ្ណោះក្នុងរយៈពេលជិត ៥ ឆ្នាំកន្លងមកនេះ។

លើកចុងក្រោយក្នុងរដូវកាលនេះដែល Hazard លេងឲ្យ Real គឺនៅប្រកួតថ្ងៃទី ១១ ខែកញ្ញាឆ្នាំមុន៕