បណ្តាញសង្គម

ក្រៅ​ពី​ Haaland ក៏​មាន​កីឡាករ​២រូប​ទៀត​​ អាច​​ស៊ុត​ចូល​៥គ្រាប់​ក្នុង​១ប្រកួត​ ក្នុង​ប្រវត្តិសាស្ត្រ​ UCL ៣០ឆ្នាំ​ចុង​ក្រោយ​

ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតចូល៥គ្រាប់ ក្នុងការប្រកួតរវាងក្លឹប Manchester City តទល់នឹងក្លឹប Leipzig នូវលទ្ធផល ៧-០ ក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមជើងទី២ យប់មិញ ដែលបានបង្កើតកំណត់ត្រាដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ Champions League មួយនេះ។

យ៉ាងណាក្រៅពី Haaland ក៏មានកីឡាករ២រូបផ្សេងទៀតផងដែរ ដែលបានស៊ុតចូល៥គ្រាប់ក្នុងមួយប្រកួត ក្នុងប្រវត្តិសាស្ត្រ UEFA Champions League រយៈពេល៣០ឆ្នាំចុងក្រោយនេះគឺ ខ្សែប្រយុទ្ធ Luiz Adriano និងខ្សែប្រយុទ្ធ Lionel Messi ។

Luiz Adriano កាលនោះគឺលេងឲ្យក្លឹប Shakhtar Donetsk នឹងតទល់នឹងក្លឹប BATE Borisov យកឈ្នះក្នុងលទ្ធផល ៧-០ ក្នុងវគ្គ Group Stage នៅរដូវកាលឆ្នាំ២០១៤/១៥។

សម្រាប់ Lionel Messi វិញគឺពេលនោះកំពុងលេងឲ្យ Barcelona តទល់នឹងក្លឹប Leverkusen ក្នុងលទ្ធផលឈ្នះ ៧-១ នូវវគ្គ១៦ក្រុមចុងក្រោយជើងទី២ រដូវកាលឆ្នាំ២០១១/‌១២៕